QR code
vathanakbophea's avatar

vathanakbophea

Cambodia

នាងខ្ញុំឈ្មោះបូភា ជាអ្នកខេត្តបាត់ដំបង ហើយក៏ជាមនុស្សសមញ្ញម្នាក់ នៅក្នុងសង្គមផងដែរ ។ កាលនៅពីតូច គឺជាក្មេងដែលរពិស និងមិនចេះខ្លាចនរណាទាំងអស់ ។ ខ្ញុំនៅចាំខ្លះៗថា កាលនៅរៀនថ្នាក់ញុំានំ (សាលាមត្តេយ្យ) បានឈ្លោះជាមួយមិត្តរួមថ្នាក់ប្រុសម្នាក់ ហើយបានណាត់មកវាយគ្នា នៅដងទង់ជាតិ ។ ពេលចូលរៀនថ្នាក់បឋមសិក្សា ឧស្សាហ៍ដើរមកផ្ទះវិញ ជាមួយមិត្តនារីម្នាក់ ហើយមិត្តម្នាក់នោះ ឈ្លោះជាមួយក្រុមផ្សេង ពួកគេក៏នាំបក្សពួកមកឈ្លោះ ជាមួយខ្ញុំដែរ ហើយពួកគេធ្លាប់ណាត់វាយគ្នាច្រើនដង តែអត់ដែលទៅ ។ ចូលរៀនអនុវិទ្យាល័យ មានក្មេងៗប្រុសៗមួយក្រុម ចូលចិត្តបង្អាប់ប្អូនស្រីខ្ញុំ អោយនាងខឹង ខ្ញុំក៏ទៅតាមស្តីអោយពួកគេដល់ថ្នាក់រៀន ។ ថ្ងៃមួយពេលខ្ញុំទៅរៀនគួរ នៅផ្ទះអ្នកគ្រូ មានសិស្សប្រុសម្នាក់ ហៅខ្ញុំថា "មីនេះ!" ក៏ត្រូវបានខ្ញុំទះមួយកំផ្លៀង យំក្នុងថ្នាក់ ។ កុំឃើញតែចឹង! ខ្ញុំជាសិស្សដែលរៀនពូកែ ក្នុងថ្នាក់ដែរណា៎! លោកគ្រូ-អ្នកគ្រូណា ក៏ចូលចិត្ត និងស្រឡាញ់ខ្ញុំដែរ ហើយគ្រប់ថ្នាក់ទាំងអស់ ខ្ញុំត្រូវបានលើកឡើង ធ្វើជាប្រធានថ្នាក់ ។ ខ្ញុំតែងតែទទួលបានប័ណ្ណសរសើរ និងរង្វាន់ជារៀងរាល់ខែ និង រាល់ឆ្នាំនៃការសិក្សារបស់ខ្ញុំ ។ ប៉ាម៉ាក់ខ្ញុំគាត់មានមោទនភាពចំពោះខ្ញុំណាស់! ថ្ងៃមួយក្នុងឆ្នាំ ១៩៩៦ នៃទិវាសិទ្ធិកុមារអន្តរជាតិ នាងខ្ញុំបានដណ្តើមយក ជ័យលាភាលេខ១ ក្នុងការឆ្លើយនឹងសំណួរចម្លើយ របស់ប៉ុស្តិ៍ទូរទស្សន៍ ខេត្តបាត់ដំបង ជូនដល់សាលា ហើយវាក៏ជាមោទនភាពបំផុតដែរ សម្រាប់នាងខ្ញុំ ។ ក្រោយពីរៀបរាប់ពីប្រវត្តិខ្លះៗ កាលវ័យក្មេង ខ្ញុំពិតជានឹកវ័យកុមារណាស់ ។ នាងខ្ញុំសូមបញ្ចប់សង្ខេបត្រឹមនេះចុះ! សូមអរគុណ! បូភា

Verified Accounts